តើអ្នកដទៃកំពុងគិតអ្វីដែរ?
អានសារគាំទ្រពីអ្នកផ្សេង ដែលចាប់អារម្មណ៍ក្នុងការអភិរក្ស និងការពារកេរតំណែលដែលមានជីវិតរបស់ប្រទេសកម្ពុជាដូចអ្នកដែរ!
ខ្ញុំគាំទ្រអ្នកថតរូបទាំងនេះដោយសារ ពួកគាត់ធ្វើឲ្យខ្ញុំស្គាល់អារ៉ែង។ ឥលូវនេះខ្ញុំបានស្គាល់អារ៉ែងតាមរយៈកែវកាម៉េរាពួកគាត់រួចហើយ ខ្ញុំសង្ឃឹមថានឹងមានឱកាសស្គាល់អារ៉ែងតាមកែវភ្នែកខ្ញុំផ្ទាល់តែម្តង!
ខ្ញុំពេញចិត្តនឹងទស្សនៈទាំងនេះដោយសារ ខ្ញុំបានឃើញការរស់នៅបែបបុរាណ និងតាមធម្មជាតិនៅតំបន់អារ៉ែង។ បន្ថែមលើនេះទៀត គេបានរៀបរាប់ពីការរស់នៅប្រចាំថ្ងៃរបស់អ្នកស្រុកអារ៉ែង ក៏ដូចជាមានសកម្មភាពផ្សេងៗនៅទីនោះ។ ទស្សនៈទាំនេះបានធ្វើអោយខ្ញុំយល់កាន់តែច្បាស់អំពីតំបន់ទេសចរណ៍ធម្មជាតិនៃជ្រលងអារ៉ែង។
ខ្ញុំចង់ការពារទឹកដី និងវប្បធម៌របស់ប្រទេសយើងដោយចូលរួមអភិវឌ្ឍន៍និងថែរក្សា។
ខ្ញុំគាំទ្រអ្នកថតរូបទាំងនេះដោយសារ ពួកគាត់បានបង្ហាញពីជីវិតនៅផ្នែកមួយនៃពិភពលោកដែលយើងនឹកស្មានមិនដល់។ អ្នកទាំងអស់គ្នាពិតជាធ្វើបានល្អណាស់។
ខ្ញុំចង់ការពារទឹកដី និងវប្បធម៌របស់ប្រទេសយើង ដោយសារវប្បធម៌ជាអត្តសញ្ញាណដ៏សំខាន់សម្រាប់ប្រទេសជាតិ ដែលជាពិសេសទៅដល់សម្បត្តិវប្បធម៌ផ្នែកសិល្បៈ និងប្រពៃណីទំនៀមទំលាប់។
ខ្ញុំចង់ការពារទឹកដី និងវប្បធម៌របស់ប្រទេសយើង ដោយការសាកថ្មជីវិតជាមួយធម្មជាតិអោយបានច្រើន។
ខ្ញុំគាំទ្រអ្នកថតរូបទាំងនេះដោយសារ ពួកគេបានថតរូបដែលស្អាតៗ បង្ហាញពីជីវិតរបស់មនុស្សពិត។ អរគុណច្រើន!
ខ្ញុំពេញចិត្តនឹងទស្សនៈទាំងនេះដោយសារ វាបានបង្ហាញពីឧបករណ៍ភ្លេងបុរាណរបស់ជនជាតិដើមភាគតិច ហើយដោយសារខ្ញុំចាប់អារម្មណ៍តំបន់ធម្មជាតិនៅអារ៉ែងផងដែរ។
ខ្ញុំគាំទ្រអ្នកថតរូបទាំងនេះដោយសារពួកគាត់អាចជួយជំរុញទឹកចិត្តអោយអ្នកផ្សេងៗទៀតពេញចិត្តនឹងអ្វីដែលថ្មីផងដែរ។
ខ្ញុំគាំទ្រអ្នកថតរូបទាំងនេះដោយសារនេះជាការតាំងពិព័រណ៌ដ៏ល្អមួយ។ មានរូបថតល្អៗច្រើនខ្លាំងណាស់។ អរគុណ!
ខ្ញុំចង់ការពារទឹកដី និងវប្បធម៌របស់ប្រទេសយើងដោយ ទីមួយចូលរួមការពារតំបន់ដែលជាកន្លែងអភិរក្សសត្វព្រៃ និងព្រៃឈើ។ ទីពីរ ចូលរួមក្នុងយុទ្ធនាការការពារទឹកដី និងវប្បធម៌។ ទីបី ចូលរួមធ្វើអ្វីមួយ ឬជួយតាមដែលខ្ញុំអាចធ្វើទៅបាន។
ខ្ញុំចង់ការពារទឹកដី និងវប្បធម៌របស់ប្រទេសយើងដោយសារ ប្រទេសយើងគឺជាប្រភេទប្រទេសមួយដែលសម្បូរទៅដោយអ្វីដែលអស្ចារ្យច្រើន និងអ្វីដែលយើងមាន តែយើងមិនទាន់បានរុករក។
ខ្ញុំពេញចិត្តនឹងទស្សនៈទាំងនេះដោយសារ ខ្ញុំស្រលាញ់ពេញចិត្តនិងចូលចិត្តទីកន្លែងជនបទបែបស្ងាត់ៗ។
ខ្ញុំពេញចិត្តនឹងទស្សនៈទាំងនេះដោយសារ ខ្ញុំទទួលបានព័ត៌មានជាច្រើនពីអារ៉ែង ដែលមានតំបន់ទេសចរណ៍ស្រស់ស្អាតជាច្រើន។ ខ្ញុំក៏បានយល់ដឹងពីប្រវត្តិនៃតំបន់អារ៉ែងនិងសកម្មភាពការពារព្រៃឈើ។ ម៉្យាងវិញទៀត វាមានការតាំងពិព័រណ៌រូបភាពជាច្រើនដែលគួរឲ្យទាក់ទាញទៀតផង។
ខ្ញុំគាំទ្រអ្នកថតរូបទាំងនេះដោយសារ ខ្ញុំបានឃើញរូបភាពដែលកំរ ហើយពួកគាត់បានថតរូបអំពីឧបករណ៍ភ្លេង និងការរស់នៅរបស់ប្រជាជនភាគតិចនៅអារ៉ែង ដែលខ្ញុំផ្ទាល់មិនដែលឃើញវាពីមុនមក។
ខ្ញុំពេញចិត្តនឹងទស្សនៈទាំងនេះដោយសារនាងខ្ញុំគាំទ្រការអភិរក្ស និងការនេសាទប្រកបដោយចីរភាពក្នុងដែនសមុទ្រខ្មែរ។
ខ្ញុំចង់ការពារទឹកដី និងវប្បធម៌របស់ប្រទេសយើងដោយសារខ្ញុំចង់ឲ្យវប្បធម៌ខ្មែរមានភាពគង់វង្ស។
ខ្ញុំគាំទ្រអ្នកថតរូបទាំងនេះដោយសារខ្ញុំគាំទ្រសមុទ្រ និងអ្នកថែរក្សាសមុទ្រ។ សូមកុំនេសាទសត្វសមុទ្រ និងញ៉ាំសត្វសមុទ្រដែលកម្រ និងជិតផុតពូជ។
ខ្ញុំចង់ការពារទឹកដី និងវប្បធម៌របស់ប្រទេសយើងដោយ ការថែរក្សាព្រៃឈើ សត្វ និងរុក្ខជាតិផ្សេងៗ។ ខ្ញុំនឹងមិនកាប់បំផ្លាញ ហើយនឹងអនុរក្សទៅលើព្រៃឈើ។
ខ្ញុំគិតថាពិព័រណ៌មួយនេះពិតជាគួរឲ្យចាប់អារម្មណ៍ និងមានភាពសម្បូរបែបណាស់។ ខ្ញុំពិតជាចង់អានពីរឿងរ៉ាវដូចនេះបន្ថែមទៀត។
ខ្ញុំគាំទ្រអ្នកថតរូបទាំងនេះដោយសារពួកគាត់ជាសិល្បករដែលបានផ្តិតយករូបភាព វីដេអូ ជាអ្នកស្រាវជ្រាវនៃវប្បធម៌និងធម្មជាតិ។ ហើយកាន់តែពិសេសជាងនេះទៅទៀត គឺគាត់មានភាពច្នៃប្រឌិតផងដែរ។ ខ្ញុំសប្បាយចិត្តដែលបានចូលរួមក្នុងកម្មវិធី សុំស្គាល់អារ៉ែង! ខ្ញុំស្រលាញ់ធម្មជាតិព្រៃភ្នំ និងបរិស្ថានស្អាត។
ខ្ញុំចង់ការពារទឹកដី និងវប្បធម៌របស់ប្រទេសយើង ដោយចូលរួមនិងថែរក្សានូវសម្បត្តិដែលធ្លាប់មានពីមុនអោយបានយូរ និងថែរក្សាកុំអោយបាត់បង់នូវសម្បត្តិទាំងនោះ។
ខ្ញុំគាំទ្រអ្នកថតរូបទាំងនេះដោយសារ ខ្ញុំពិតជាពេញចិត្តនូវអ្វីដែលបានបង្ហាញនៅថ្ងៃនេះទាក់ទងនឹងតំបន់អារ៉ែងដែលជាតំបន់ដែលមានជនជាតិជងរស់នៅ។
ខ្ញុំគាំទ្រអ្នកថតរូបទាំងនេះ ដោយសារខ្ញុំក៏ជាអ្នកចូលចិត្តថតរូបជាមួយទេសភាពនៅអារ៉ែងដែរ។
ខ្ញុំគាំទ្រអ្នកថតរូបទាំងនេះដោយសារខ្ញុំស្រលាញ់ធម្មជាតិ។
ខ្ញុំចង់ការពារទឹកដី និងវប្បធម៌របស់ប្រទេសយើង ដោយសារប្រទេសកម្ពុជាសម្បូរទៅដោយធម្មជាតិនិងព្រៃឈើ។
ខ្ញុំគាំទ្រអ្នកថតរូបទាំងនេះដោយសារ ការថតរូបរបស់ពួកគាត់បង្ហាញពីសម្បត្តិអស្ចារ្យដែលយើងមិនធ្លាប់ជួបពីមុនមក។
ខ្ញុំចង់ការពារទឹកដី និងវប្បធម៌របស់ប្រទេសយើងដោយសារប្រទេសយើងមានសម្បត្តិវប្បធម៌ល្អៗ និងទេសភាពដ៏ស្រស់ស្អាត។
ខ្ញុំគាំទ្រអ្នកថតរូបទាំងនេះ ដោយសារវាជាសិល្បៈមួយក្នុងការបង្ហាញអារម្មណ៍។
ខ្ញុំចង់ការពារទឹកដី និងវប្បធម៌របស់ប្រទេសយើង ដោយសារខ្ញុំស្រលាញ់ទេសភាពអារ៉ែង។
អរគុណដែលបានចែករំលែករូបថតដ៏គួរឲ្យគយគន់ទាំងនេះ។ អ្នកទាំងអស់គ្នាពិតជាបានថតជាប់នូវរឿងរ៉ាវ ក៏ដូចជាជីវិតរបស់មនុស្សនៅអារ៉ែង។ ខ្ញុំពិតជាស្រលាញ់រូបទាំងនេះណាស់។
ខ្ញុំគាំទ្រអ្នកថតរូបទាំងនេះដោយសារពួកគាត់បានបង្ហាញ និងបញ្ជាក់ពីវប្បធម៌ និងទំនៀមទំលាប់របស់ប្រជាជនតាមតំបន់ផ្សេងៗរបស់ប្រទេសកម្ពុជា។
ខ្ញុំគាំទ្រអ្នកថតរូបទាំងនេះដោយសារ រូបភាពទាំងនេះបានបង្ហាញពីជីវភាពរស់នៅប្រចាំថ្ងៃរបស់ជនជាតិដើមភាគតិច និងការរស់នៅជាមួយធម្មជាតិ និងមានសុភមង្គល។ ខ្ញុំបានរៀនពីការប្រមូលជ័ររ៉ុង ជាប្រភេទជ័រកម្រ ពីស្ទឹងអារ៉ែង និងការប្រមូលទិន្នផលផ្សេងៗផងដែរ។
ខ្ញុំពេញចិត្តនឹងទស្សនៈទាំងនេះដោយសារ វាត្រឹមត្រូវ និងបង្ហាញពីតថភាពសង្គមជាក់ស្តែង។
សូមព្យាយាមការពារវប្បធម៌ និងទំនៀមទំលាប់របស់អ្នកជានិច្ច! រូបថតដែលអ្នកបានថតសុទ្ធតែល្អ ហើយបានបង្ហាញពីជីវិតនៅស្រុកភូមិ។
ខ្ញុំចង់ការពារទឹកដី និងវប្បធម៌របស់ប្រទេសយើង ដោយសារកែវកាមេរ៉ាថែរក្សាព្រងតំណាលមានជីវិត។
ខ្ញុំគាំទ្រអ្នកថតរូបទាំងនេះដោយសារ ខ្ញុំស្រលាញ់អារ៉ែង។
ខ្ញុំពេញចិត្តនឹងទស្សនៈទាំងនេះដោយសារខ្ញុំបានឃើញពីតំបន់អារ៉ែងយ៉ាងច្រើនទោះខ្ញុំមិនដែលបានទៅផ្ទាល់ក៏ដោយ។ អរគុណអ្នកផ្តិតយកទិដ្ឋភាពនិងតថភាពសង្គមនៅទីនេះ។ វាធ្វើឲ្យខ្ញុំចង់ទៅលេងអារ៉ែង។
ខ្ញុំគាំទ្រអ្នកថតរូបទាំងនេះដោយសារ ខ្ញុំបានរៀនពីឧបករណ៍ភ្លេងពិរោះរណ្តំ និងប្រវត្តិដ៏គួរឲ្យចាប់អារម្មណ៍។
រូបថតទាំងនេះមានអត្ថន័យជ្រាលជ្រៅ ហើយស្រស់ស្អាតណាស់។ អរគុណច្រើន!
ខ្ញុំពេញចិត្តនឹងទស្សនៈទាំងនេះដោយសារ ខ្ញុំក៏ចង់ការពារព្រៃឈើ និងស្រលាញ់វប្បធម៌ជាតិ មាតុភូមិផងដែរ។ អរគុណសម្រាប់ការចែកចំណេះដឹងពីអារ៉ែង។
ខ្ញុំគាំទ្រអ្នកថតរូបទាំងនេះដោយសារ ខ្ញុំកម្រឃើញអ្នកថតឯកសារតាំងបង្ហាញដល់សាធារណៈជនណាស់។ នេះជាសាច់រឿងដែលចេញពីតំបន់អារ៉ែងដែលកំពុងប្រឈមនឹងការបាត់បង់ពីតំបន់មួយនេះ។ ខ្ញុំលើកទឹកចិត្តអោយមានការថតរូបឯកសារច្រើន។
ខ្ញុំពេញចិត្តនឹងទស្សនៈទាំងនេះដោយសារ វាបានបង្ហាញពីវប្បធម៌ដ៏យូរលង់របស់ប្រទេសយើង។
ខ្ញុំចង់ការពារទឹកដី និងវប្បធម៌របស់ប្រទេសយើងដោយការជួយផ្សព្វផ្សាយតាមរូបថត ដូចដែលបានចូលរួមក្នុងថ្ងៃនេះ។ ខ្ញុំពិតជាមានអារម្មណ៍ថាវាជាអ្វីមួយដែលប្លែក មានភាពច្នៃប្រឌិតដែលអាចបញ្ចេញទេសភាពក៏ដូចជាការការពារទឹកដីតាមរយៈការផ្តិតយករូបភាព។
ខ្ញុំចង់ការពារទឹកដី និងវប្បធម៌របស់ប្រទេសយើងដោយចូលរួមអភិវឌ្ឍន៍ និងចូលរួមថែរក្សានូវអ្វីដែលយើងកំពុងតែមាន។ ហើយចែករំលែកទៅកាន់ប្រទេសជិតខាងអោយបានដឹង។
ខ្ញុំគាំទ្រអ្នកថតរូបទាំងនេះដោយសារខ្ញុំបានស្គាល់តំបន់ទេសចរណ៍ធម្មជាតិនៃជ្រលងអារ៉ែង។
ខ្ញុំចង់ការពារទឹកដី និងវប្បធម៌របស់ប្រទេសយើងតាមរយៈ ការកាត់បន្ថយការប្រើប្រាស់ផ្លាសស្ទិក និងចូលរួមដាំដើមឈើឡើងវិញ។
ខ្ញុំគាំទ្រអ្នកថតរូបទាំងនេះដោយសារ យើងត្រូវថែរក្សាវប្បធម៌ និង អភិរក្សកុំអោយបាត់បង់។ បើមិនដូច្នោះទេ អ្នកជំនាន់ក្រោយនឹងមិនបានដឹងពីវាឡើយ។
ខ្ញុំពេញចិត្តនឹងទស្សនៈទាំងនេះដោយសារ ពួកគាត់បាននាំជីវភាពរស់នៅ និងបទពិសោធន៍មកកាន់អ្នករស់នៅភ្នំពេញអោយបានទទួលអារម្មណ៍ និងយល់ពីសារៈសំខាន់ពីការស្គាល់តំបន់អារ៉ែងនេះ។ ពួកគាត់និទានរឿងនេះបានក្បោះក្បាយ គួរអោយចង់អាននិងយល់។
ខ្ញុំចង់ការពារទឹកដី និងវប្បធម៌របស់ប្រទេសយើងតាមរយៈ ការបង្ហាញពីវប្បធម៌ជនជាតិដើមភាគតិច ឲ្យអ្នកដទៃបានស្គាល់ទូទាំងពិភពលោក ក៏ដូចជាចូលរួមថែរក្សាវប្បធម៌ និងព្រៃឈើផងដែរ។
ខ្ញុំគាំទ្រអ្នកថតរូបទាំងនេះដោយសារ អារ៉ែងមានអ្វីថ្មីៗលើសពីទេសភាព។
ខ្ញុំចង់ការពារទឹកដី និងវប្បធម៌របស់ប្រទេសយើងដោយការចូលរួមសិក្ខាសិលា និង ចែករំលែកចំនេះដឹងទៅកាន់មិត្ត!
ខ្ញុំគាំទ្រអ្នកថតរូបទាំងនេះដោយសារ តែអាចយល់ពីជីវភាពរស់នៅប្រជាជននៅតំបន់អារ៉ែង។
ខ្ញុំចង់ការពារទឹកដី និងវប្បធម៌របស់ប្រទេសយើងដោយសារយើងគួរនាំគ្នាអភិរក្ស ឧបករណ៍ភ្លយទាំងអស់គ្នា។
ខ្ញុំគាំទ្រអ្នកថតរូបទាំងនេះដោយសារ ក្រុមរបស់គាត់ទាំងអស់សុទ្ធតែប្រកបដោយបច្ចេកទេស និងក្រមសីលធម៌ល្អ។
ខ្ញុំគាំទ្រអ្នកថតរូបទាំងនេះដោយសារ ខ្ញុំក៏ចង់ស្គាល់អារ៉ែងដែរ។
ខ្ញុំពេញចិត្តនឹងទស្សនៈទាំងនេះដោយសារ ការដែលយើងចូលរួមថែរក្សាអ្វីដែលយើងមាន គឺជាភារកិច្ចដ៏សំខាន់ចំពោះយើងគ្រប់គ្នា ពិសេសអ្វីដែលជិតបាត់បង់ដូចជា ឧបករណ៍ភ្លេង ភ្លយជាដើម។
ខ្ញុំគាំទ្រអ្នកថតរូបទាំងនេះដោយសារ ខ្ញុំពិតជាមានមោទនភាពចំពោះពួគគាត់ ដោយសារពួកគាត់បានលះបង់ពេលវេលាដ៏មានតម្លៃក្នុងការផ្តិតយកនូវរូបភាពដ៏ស្រស់ស្អាតដើម្បីចែករំលែក ក៏ដូចជាការផ្សព្វផ្សាយពីតំបន់ទេសចរណ៍នៅក្នុងប្រទេសកម្ពុជា។ ហើយខ្ញុំសង្ឃឹមថានៅថ្ងៃណាមួយខ្ញុំនឹងបានចូលរួមនូវសកម្មភាពដូចដែលពួកគាត់បានធ្វើ។ អរគុណ!
ខ្ញុំគាំទ្រអ្នកថតរូបទាំងនេះដោយសារ ពួកគាត់ចង់និយាយពីជីវភាពប្រចាំថ្ងៃរបស់លោកពូ អ្នកមីង លោកតា លោកយាយ ហើយគាត់ចង់និយាយពីវប្បធម៌របស់ប្រទេសជាតិរបស់យើង ហើយក៏នៅមានព្រៃឈើធម្មជាតិនិងធនធានធម្មជាតិផងដែរ។
ខ្ញុំគាំទ្រអ្នកថតរូបទាំងនេះដោយសារ វាជាផ្នែកមួយដ៏សំខាន់ ព្រោះនេះជាវិធីដែលអាចអោយមនុស្សគ្រប់គ្នាដឹងកាន់តែច្បាស់ពីជនជាតិភាគតិចនៅកម្ពុជា ទាំងវប្បធម៌ទំនៀមទំលាប់ជាដើម។
ខ្ញុំចង់ការពារទឹកដី និងវប្បធម៌របស់ប្រទេសយើងដោយសារខ្ញុំមិនចង់អោយមានការបាត់បង់ និងចង់រក្សាវប្បធម៌សម្រាប់មនុស្សជំនាន់ក្រោយ។
ខ្ញុំចង់ការពារទឹកដី និងវប្បធម៌របស់ប្រទេសយើងដោយសកម្មភាពអភិរក្សការពារ ផ្សព្វផ្សាយលើកតម្កើនអោយតម្លៃប្រជាជនខ្លួននិងវប្បធម៌ខ្លួន ចេះរួបរួមសាមគ្គី ចេះស្រលាញ់គ្នាទៅវិញទៅមក និងខិតខំថែរក្សាអោយអស់ពីកម្លាំងចិត្ត។
ខ្ញុំពេញចិត្តនឹងទស្សនៈទាំងនេះដោយសារ កម្មវិធីនេះផ្តល់ចំនេះដឹងនិងមេរៀនល្អៗជូនទៅដល់ប្រជាជនខ្មែរក៏ដូចជាអ្នកដំណើរបរទេស អោយចេះស្រលាញ់ថែរក្សាសត្វព្រៃ។ មិនត្រឹមតែប៉ុណ្ណោះ កម្មវិធីនេះក៏បានផ្តល់ចំណេះដឹងស្តីពីគម្រោងអប់រំបរិស្ថានចល័ត ការរៀនការពារនិងអភិវឌ្ឍក៏ដូចជាការអភិរក្សព្រេងតំណាលដ៏មានតម្លៃទាំងនេះតាមរយៈសិល្បៈនៃការថតរូប។ ស្របពេលនេះដែរ យើងក៏អាចយល់ដឹងពីឧបរកណ៍ភ្លេងភ្លយ នៃជ្រលងអារ៉ែងផងដែរ ដើម្បីអោយកូនខ្មែរស្គាល់ពីឧបករណ៍ភ្លេងជំនាន់ដើម។
ខ្ញុំចង់ការពារទឹកដី និងវប្បធម៌របស់ប្រទេសយើងដោយចង់ឃើញមានការផ្សព្វផ្សាយវប្បធម៌របស់ខ្មែរយើងទៅកាន់ប្រទេសក្រៅ ហើយអោយកូនខ្មែរសិក្សាស្វែងយល់អោយបានច្រើនអំពីវប្បធម៌ខ្មែរយើងនេះ។
ខ្ញុំគាំទ្រអ្នកថតរូបទាំងនេះដោយសារ ខ្ញុំពេញចិត្តនិងការតំណាលរឿងទាំងអស់នេះខ្លាំងណាស់ នេះពិតជាគំរោងដ៏ល្អណាស់! :)
ខ្ញុំពេញចិត្តនឹងទស្សនៈទាំងនេះដោយសារ ធម្មជាតិផ្តល់នូវដំណើរជីវិតយ៉ាងស្ងៀមស្ងាត់ និងអាថ៌កំបាំង។
ខ្ញុំគាំទ្រអ្នកថតរូបទាំងនេះដោយសារ ខ្ញុំស្រលាញ់ទឹកដីធម្មជាតិ។
ខ្ញុំចង់ការពារទឹកដី និងវប្បធម៌របស់ប្រទេសយើង ដោយសារវាហាក់ដូចជាត្បូងពេជ្រដ៏មានតម្លៃ ដែលគួរឲ្យគេយល់ច្បាស់ និងស្គាល់ច្រើនជាងនេះ។
ខ្ញុំពេញចិត្តនឹងទស្សនៈទាំងនេះដោយសារ វាបានធ្វើឲ្យខ្ញុំស្គាល់ពីផ្នែកថ្មីនៃប្រទេសកម្ពុជា! សូមអរគុណច្រើនដែលបងរៀបចំកម្មវិធីនេះឡើង។
ខ្ញុំពេញចិត្តនឹងទស្សនៈទាំងនេះដោយសារ វាធ្វើអោយខ្ញុំយល់ដឹងពីធម្មជាតិ និងការអភិវឌ្ឍព្រៃឈើ សត្វព្រៃ ព្រមទាំងបរិស្ថាន។ ខ្ញុំពិតជាមានភាពសប្បាយរីករាយជាខ្លាំងដែលបានចូលរួមក្នុងកម្មវិធីផ្សព្វផ្សាយមួយនេះ។
ខ្ញុំគាំទ្រអ្នកថតរូបទាំងនេះដោយសារ ផ្សងតំណាលមានជីវិតតាមរយៈអារ៉ែង។
ខ្ញុំគាំទ្រអ្នកថតរូបទាំងនេះដោយសារ ការថតរូបគឺជាមធ្យោបាយផ្សព្វផ្សាយដ៏មានប្រសិទ្ធភាពមួយ ក្នុងការចង់អោយនរណាម្នាក់បានដឹងពីអ្វីដែលយើងចង់អោយគេដឹង។
ខ្ញុំគាំទ្រអ្នកថតរូបទាំងនេះដោយសារតែពួកគាត់មានសម្ថភាព ការកែច្នៃទៅលើរូបថតនីមួយៗ មើលទៅវាស្អាតគ្រប់រូបភាពដែលពួកគាត់បានថត។ ខ្ញុំឃើញរូបថតដែលពួកគាត់បានថត ខ្ញុំចង់ទៅឃើញដល់កន្លែងព្រោះពួកគាត់ថតមកទាក់ទាញចំណាប់អារម្មណ៍របស់ខ្ញុំ។
ខ្ញុំពេញចិត្តនឹងទស្សនៈទាំងនេះដោយសារ រូបភាពនេះបង្ហាញពីតំណាលរឿងដែលអ្នកមិនដែលទៅដល់បានឃើញ។
ខ្ញុំពេញចិត្តនឹងទស្សនៈទាំងនេះដោយសារវានាំឲ្យខ្ញុំទទួលបានចំណេះដឹងថ្មីៗពីអារ៉ែង។
ខ្ញុំពេញចិត្តនឹងទស្សនៈទាំងនេះដោយសារ ខ្ញុំស្រលាញ់សត្វព្រៃនិងធម្មជាតិ។ អរគុណដែលបានជួយថែរក្សាធម្មជាតិ។
ខ្ញុំចង់ការពារទឹកដី និងវប្បធម៌របស់ប្រទេសយើង។ យើងទាំងអស់គ្នាគួរចូលរួមក្នុងការផ្សព្វផ្សាយកេរដំណែល ក៏ដូចជាមរតករបស់ប្រទេសកម្ពុជាទៅកាន់ពិភពលោកអោយបានស្គាល់ និងចូលរួមថែរក្សាសម្បត្តិខ្មែរ។
ខ្ញុំចង់ការពារទឹកដី និងវប្បធម៌របស់ប្រទេសយើងតាមរយៈការផ្សព្វផ្សាយអោយក្មេងខ្មែរជំនាន់ក្រោយបានយល់ដឹងច្បាស់ និងការពារដើម្បីកុំអោយបរទេសជិតខាងលួចពីវប្បធម៌របស់យើង។
ខ្ញុំគាំទ្រអ្នកថតរូបទាំងនេះដោយសារ ពួកគាត់ចូលរួមលើកស្ទួយធនធានធម្មជាតិ និងវប្បធម៌របស់បងប្អូនជនជាតិដើមភាគតិចរបស់យើង។
ខ្ញុំសូមអរគុណចំពោះអ្នករៀបចំកម្មវិធីនេះឡើង ដែលបាននាំខ្ញុំអោយស្គាល់ពីតំបន់អារ៉ែងបន្ថែមទៀត។ ខ្ញុំពិតជាចាប់អារម្មណ៍ខ្លាំងណាស់ចំពោះដើមរ៉ុង ដែលយើងយកមកប្រើប្រាស់វា។ យើងត្រូវថែរក្សា និងអភិរក្សតំបន់ធម្មជាតិយើងបានល្អ ដើម្បីផ្តល់ប្រយោជន៍ដល់មនុស្សជាតិ និងជម្រកសត្វ។
ខ្ញុំពិតជាចាប់អារម្មណ៍ និងចង់ស្គាល់ ក៏ដូចជាយល់ដឹងពីកន្លែងនេះបន្ថែមទៀត។
ខ្ញុំគាំទ្រអ្នកថតរូបទាំងនេះដោយសារខ្ញុំអាចទទួលបានព័ត៌មានជាច្រើនពីការរស់នៅរបស់ប្រជាជននៅតំបន់អារ៉ែង តាមរយៈរូបថតស្អាតៗជាច្រើន។
ខ្ញុំចង់ការពារទឹកដី និងវប្បធម៌របស់ប្រទេសយើងដោយសារ ទឹកដីកម្ពុជាជាប្រទេសមួយដែលសម្បូរទៅដោយធនធានធម្មជាតិ។ ដូច្នេះ យើងគួរចូលរួមផ្សព្វផ្សាយទាំងអស់គ្នាពីវប្បធម៌ និងទឹកដីរបស់យើង។
ខ្ញុំចង់ការពារទឹកដី និងវប្បធម៌របស់ប្រទេសយើងដោយ ការត្រលប់ទៅផ្សារភ្ជាប់និងធម្មជាតិ និងរបៀបរបបនៃការរស់នៅតំបន់អារ៉ែង។ ពិព័រណ៌នេះមានរូបភាពដែលភ្ជាប់ជាមួយនឹងអត្ថន័យដែលផ្សារភ្ជាប់អ្នកមើលទៅនឹងស្ថានភាពនោះ។
ខ្ញុំពេញចិត្តនឹងទស្សនៈទាំងនេះដោយសារ ខ្ញុំក៏ចង់សូមឲ្យអ្នកទាំងអស់គ្នាចូលរួមថែរក្សាអារ៉ែង ព្រោះនៅតំបន់នោះស្អាតណាស់។
ខ្ញុំពេញចិត្តនឹងទស្សនៈទាំងនេះដោយសារ ខ្ញុំរីករាយដែលបានមកចូលរួមកម្មវិធីនេះ ជាពិសេសបានស្គាល់ និងយល់ដឹងពីភ្លេងបុរាណរបស់ជនជាតិភាគតិច និងរបៀបរស់នៅរបស់ពួកគាត់។
ខ្ញុំគាំទ្រអ្នកថតរូបទាំងនេះដោយសារ រូបថតទាំងនេះអាចទុកជាអនុស្សាវរីយ៍។
ការប្រគុំឧបករណ៍ ភ្លយគួរអោយចាប់អារម្មណ៍ ដោយសារភ្លេងវាប្លែកមិនដែលបានដឹង ឬធ្លាប់ស្គាល់ពីមុន។ ខ្ញុំក៏បានរៀនបន្ថែមពីរបៀបរស់នៅ ការអាស្រ័យផលធម្មជាតិរបស់ជនជាតិដើមភាគតិចផង។ វាពិតជាគួរអោយចាប់អារម្មណ៍ក្នុងការចូលរួម។
ខ្ញុំគាំទ្រអ្នកថតរូបទាំងនេះដោយសារ ខ្ញុំស្រលាញ់វប្បធម៌ និងបរិស្ថាន។
ខ្ញុំគាំទ្រអ្នកថតរូបទាំងនេះដោយសារ ពួកគាត់បានធ្វើឲ្យខ្ញុំទទួលបាននូវបទពិសោធន៍ថ្មីៗអំពីព្រៃឈើ ក៏ដូចជាអ្នកភូមិនៅតំបន់នោះ និងទំនៀមទំលាប់ជាដើម។
ខ្ញុំគាំទ្រអ្នកថតរូបទាំងនេះដោយសារ គាត់បានចែករំលែកទេសភាពស្អាតៗ និងការរស់នៅរបស់ប្រជាពលរដ្ឋនៅតាមតំបន់អារ៉ែង។
ខ្ញុំគាំទ្រអ្នកថតរូបទាំងនេះដោយសារ ពួកគាត់បានចុះទៅអារ៉ែងផ្ទាល់ ហើយមកចែករំលែកទៅអ្នកផ្សេង។ តំបន់អារ៉ែងគួរតែជាតំបន់ដែលត្រូវបានស្គាល់ទាំងអស់ ដោយសារវាមានលក្ខណៈពិសេសជាច្រើន មានទាំងមុខរបរ និងរបៀបរស់នៅ។
ខ្ញុំគាំទ្រអ្នកថតរូបទាំងនេះដោយសារ ខ្ញុំជឿថារូបថតអាចបង្ហាញអោយអ្នកមើលនូវទិដ្ឋភាពក្នុងរូបថតនោះបាន ហើយរូបថតនីមួយៗបង្ហាញនូវអត្ថន័យផ្សេងៗគ្នា។ រូបថតអាចបង្ហាញពីអ្វីគ្រប់យ៉ាង។
ខ្ញុំពេញចិត្តនឹងទស្សនៈទាំងនេះដោយសារខ្ញុំស្រលាញ់អ៉ារែង ហើយខ្ញុំស្រលាញ់ភ្លេងភ្លយ។
ពេលដែលខ្ញុំបានស្តាប់ការបកស្រាយរបស់ពួកគាត់ បានធ្វើឲ្យខ្ញុំយល់ដឹងពីអារ៉ែង ពីធម្មជាតិ និងការរស់នៅក្នុងតំបន់នោះ ជាពិសេសបានស្គាល់ពីភ្លេងភ្លយ។ ទស្សនកិច្ចសុំស្គាល់អារ៉ែងនេះពិតជាធ្វើឲ្យខ្ញុំចាប់អារម្មណ៍។
ខ្ញុំចង់ការពារទឹកដី និងវប្បធម៌របស់ប្រទេសយើងដោយសារវាជាសម្បត្តិដែលកម្រ និងពុំអាចកាត់ថ្លៃបាន។
ខ្ញុំចង់ការពារទឹកដី និងវប្បធម៌របស់ប្រទេសយើងដោយ ចូលរួមការពារនិងអភិរក្សថែរក្សាវាអោយបានគង់វង្ស។ ហើយក៏សូមអរគុណដែលបានធ្វើការផ្សព្វផ្សាយពីតំបន់អារ៉ែងជូនដល់ខ្ញុំ។ ខ្ញុំពិតជាមានសេចក្តីរីករាយក្នុងការចូលរួមស្តាប់នៅថ្ងៃនេះ រួចបានយល់ដឹងច្រើនពីអត្ថប្រយោជន៍នៃព្រៃឈើនិងសត្វព្រៃកាន់តែច្បាស់ជាមុន។សូមអរគុណ។
ខ្ញុំចង់ការពារទឹកដី និងវប្បធម៌របស់ប្រទេសយើងដោយសារ វាជាអត្តសញ្ញាណរបស់យើង។
ខ្ញុំពេញចិត្តនឹងទស្សនៈទាំងនេះដោយសារ វាធ្វើឲ្យខ្ញុំស្វែងយល់ពីតំបន់អារ៉ែងបានយ៉ាងច្បាស់ អំពីប្រជាជន ភូមិសាស្ត្រ តំបន់ទេសចរណ៍ វប្បធម៌ ការរស់នៅ ការប្រកបមុខរបបចិញ្ចឹមជីវិតរបស់ពួកគាត់ និងការយល់ដឹងអំពីឧបករណ៍ភ្លេងភ្លយដែលពីមុនខ្ញុំមិនធ្លាប់បានស្គាល់ទាល់តែសោះ រហូតធ្វើអោយខ្ញុំស្គាល់ឧបករណ៍ប្រភេទនេះ។ សូមអរគុណ។
ខ្ញុំពេញចិត្តនឹងទស្សនៈទាំងនេះដោយសារ តែខ្ញុំស្រលាញ់ធម្មជាតិ និងសត្វព្រៃ។ អរគុណ។
ខ្ញុំគាំទ្រអ្នកថតរូបទាំងនេះដោយសាររូបថតមានភាពងាយស្រួលក្នុងការចែករំលែកទៅកាន់ពិភពលោក។
ខ្ញុំពេញចិត្តនឹងទស្សនៈទាំងនេះដោយសារ អារ៉ែងគឺជាតំបន់មួយដែលខ្ញុំមិនធ្លាប់ដឹងសូម្បីតែឈ្មោះ និយាយទៅគឺថ្មីសម្រាប់ខ្ញុំ រួមទាំងឱកាសនេះផងដែរ ធ្វើអោយខ្ញុំចាប់អារម្មណ៍នឹងតំបន់នេះផងដែរ។ ទៅតាមរយៈរូបថតដែលធ្វើអោយខ្ញុំហាក់ដូចជាបានទៅដោយផ្ទាល់ផងដែរ។ ជាចុងក្រោយខ្ញុំពិជាជារំភើបខ្លាំងណាស់ ដែលបានចូលរួមធ្វើការបង្ហាញរបស់យុវជនដែលគាត់បានទៅថតនិងរៀនដោយផ្ទាល់។ ខ្ញុំសុំស្គាល់អារ៉ែងក៏ដូចជាចង់ទៅឃើញទេសភាព និងរូបភាពដែលបងៗបានទៅផងដែរ។
ខ្ញុំពិតជាមានអារម្មណ៍ថាសប្បាយចិត្ត និងពេញចិត្តនូវការធ្វើបទបង្ហាញ។ ហើយក្នុងនាមខ្ញុំជាយុវជនថ្មីមួយរូបខ្ញុំនិងគាំទ្រនៅការអភិរក្សនៅអ្វីដែលមាន ហើយបើមានឱកាស ខ្ញុំចង់ទៅមើលឬចុះសិក្សាដឹងកាន់តែច្បាស់និងចង់ស្គាល់អ្វីដែលថ្មី អ្វីដែលប្លែក និងស្រាវជ្រាវបន្ថែមអំពីការសុំស្គាល់អារ៉ែង។
ខ្ញុំពេញចិត្តនឹងទស្សនៈទាំងនេះដោយសារ ពួកគាត់មានសមត្ថភាព និងធនធានដែលជួយផ្សព្វផ្សាយតំបន់ធម្មជាតិដល់ភ្ញៀវទេសចរណ៍អោយបានដឹងពីសម្បត្តិធម្មជាតិដែលកម្ពុជាមាន តាមរយៈការផ្តិតយករូបភាពដ៏ស្រស់ស្អាតមកបង្ហាញ អំពីតំបន់ស្ទឹងអារ៉ែង ស្ថិតក្នុងខេត្តកោះកុង។ ជាចុងក្រោយខ្ញុំសូមអរគុណបងៗដែលបានខិតខំផ្តិតយករូបភាពនៅតំបន់អារ៉ែង មកផ្សព្វផ្សាយពីតំបន់អេកូធម្មជាតិដែលកម្ពុជាមាន។
ខ្ញុំពេញចិត្តនឹងទស្សនៈទាំងនេះដោយសារ វាទាក់ទងទៅនឹងការស្រលាញ់បរិស្ថាន។
ខ្ញុំចង់ការពារទឹកដី និងវប្បធម៌របស់ប្រទេសយើងដោយសារខ្ញុំស្រលាញ់ធនធានធម្មជាតិកម្ពុជា។ ខ្ញុំចង់អោយយុវជនជំនាន់ក្រោយបានឃើញភាពអស្ចារ្យទាំងនេះដូចគ្នាដែរ។
ខ្ញុំគាំទ្រអ្នកថតរូបទាំងនេះដោយសារខ្ញុំស្រលាញ់ទេសភាពអារ៉ែង។
ខ្ញុំចង់ការពារទឹកដី និងវប្បធម៌របស់ប្រទេសយើង ដោយសារខ្ញុំចង់ឲ្យសម្បត្តិធម្មជាតិរបស់យើងនៅមានភាពស្រស់បំព្រង។
ខ្ញុំចង់ការពារទឹកដី និងវប្បធម៌របស់ប្រទេសយើងដោយសារ ខ្ញុំស្រលាញ់ និងថែរក្សាព្រៃឈើនៅភ្នំអារ៉ែង។
ខ្ញុំគាំទ្រអ្នកថតរូបទាំងនេះដោយសារ រូបថតស្អាត ហើយអ្នកថតស្អាតទៀត។
ខ្ញុំគាំទ្រអ្នកថតរូបទាំងនេះដោយសារ ពួកគាត់បានស្រាវជ្រាវពីអ្វីដែលប្លែកនៅក្នុងប្រទេសកម្ពុជាយើង ដើម្បីចែករំលែកដល់យុវជនជំនាន់ក្រោយអោយបានយល់ដឹង។
ខ្ញុំគាំទ្រអ្នកថតរូបទាំងនេះដោយសារគាត់ពិតជាមានភាពក្លាហានក្នុងការទទួលយកបទពិសោធន៍ថ្មី ទាំងដែលពេលខ្លះគាត់ស្ទើរតែមិនធ្លាប់បានធ្វើវាពីមុនមកទាល់តែសោះ។ ទោះជាយ៉ាងណាក៏ក្តីក្លាហានរបស់គាត់កាន់តែអភិវឌ្ឍទៅមុខផងដែរ។
ខ្ញុំគាំទ្រអ្នកថតរូបទាំងនេះដោយសារពួកគាត់បានធ្វើឲ្យខ្ញុំទទួលបានចំណេះដឹងថ្មីៗ។
ក្នុងនាមជាអ្នកខេត្តដាច់ស្រយាលមួយរូប នាងខ្ញុំមានអារម្មណ៍រំភើបប្លែកជាមួយនិងទស្សនីយភាពពិសេសលើការរស់នៅរបស់ជនជាតិដើមភាគតិចនៅតំបន់អារ៉ែង ជាមួយនឹងទំនៀមទំលាប់និងឧបករណ៍ភ្លេងភ្លយខ្មែរ ធ្វើអោយខ្ញុំរីករាយជាមួយនឹងការយល់ដឹងនេះ។
ខ្ញុំចង់ការពារទឹកដី និងវប្បធម៌របស់ប្រទេសយើងដោយ មានការអភិរក្សក៏ដូចជាមានការស្រលាញ់ និងមានចិត្តពុះពារប្តេជ្ញាចិត្តក្នុងការការពារទឹកដីនិងវប្បធម៌របស់ខ្មែរ។ ខ្ញុំនឹងចូលរួមស្រលាញ់ និងការពារតាមដែលអាចធ្វើទៅបាន។
ខ្ញុំគាំទ្រអ្នកថតរូបទាំងនេះដោយសារ ពួកគាត់បានធ្វើឲ្យខ្ញុំទទួលបាននូវបទពិសោធន៍ថ្មីៗព្រមទាំងចំណេះដឹងបន្ថែមពីតំបន់ទេសចរណ៍ និងការការពារធនធានធម្មជាតិ។
ខ្ញុំពិតជារីករាយក្នុងការចូលរួមពិព័រណ៍រូបថតស្ទឹងអារ៉ែង ពិតជាពេញចិត្តនិងសប្បាយរីករាយ។ សូមអរគុណ។
ខ្ញុំគាំទ្រអ្នកថតរូបទាំងនេះដោយសារ រូបថតទាំងនេះពោរពេញដោយភាពស៊ីវិល័យ។
ខ្ញុំពេញចិត្តនឹងទស្សនៈទាំងនេះដោយសារ ខ្ញុំគាំទ្រលើប្រធានបទដែលបានលើកឡើង។ វាពិតជាអស្ចារ្យសម្រាប់កូនខ្មែរជំនាន់ក្រោយស្វែងយល់ដឹង ចង់ឃើញនូវអ្វីដែលដូនតាបានបន្សល់ទុកសម្រាប់កូនខ្មែរជំនាន់ក្រោយ។ ម្យ៉ាងទៀតអ្វីដែលខ្ញុំចាប់អារម្មណ៍ខ្លាំងគឺឧបករណ៍ភ្លយ គឺពិតជាអស្ចារ្យព្រោះវាជាឧបករណ៍ដែលកម្រនឹងឃើញ។ ខ្ញុំពិតជាមានមោទកភាពលើដូនតាខ្មែរយើងណាស់ ដោយសារគាត់បានគ្រប់គ្រងនិងរក្សាទុកនូវវប្បធម៌បានល្អខ្លាំងណាស់។
ខ្ញុំពេញចិត្តនឹងទស្សនៈទាំងនេះដោយសារវាធ្វើអោយខ្ញុំស្គាល់តំបន់អារ៉ែងកាន់តែច្បាស់ និងមានភាពទាក់ទាញគួរអោយចាប់អារម្មណ៍។
ខ្ញុំគាំទ្រអ្នកថតរូបទាំងនេះដោយសារ ពួកគាត់បានទៅស្រាវជ្រាវសិក្សាស្វែងយល់ពីអារ៉ែង ហើយមកចែករំលែកអោយពួកខ្ញុំបានដឹង និងស្គាល់ខ្លះៗពីអារ៉ែងក៏ដូចជាភ្លយដែលជាឧបករណ៍របស់ជនជាតិជង។ ខ្ញុំចាប់អារម្មណ៍ខ្លាំងណាស់ទៅលើរូបភាពទាំងអស់នោះ។
ខ្ញុំពេញចិត្តនឹងទស្សនៈទាំងនេះដោយសារ វាអាចជួយផ្តល់ការផ្សព្វផ្សាយពីតំបន់អារ៉ែងអោយបានកាន់តែទូលំទូលាយ ក៏ដូចជាទាក់ទងនឹងការផ្សារភ្ជាប់ការរស់នៅរបស់យើងទៅនឹងធម្មជាតិផងដែរ។
ខ្ញុំពេញចិត្តនឹងទស្សនៈទាំងនេះដោយសារ ខ្ញុំបានស្គាល់អំពីកន្លែងមានទេសភាពស្អាតនៅស្រុកខ្មែរមួយទៀតហើយ។
ខ្ញុំពេញចិត្តនឹងទស្សនៈទាំងនេះដោយសារ វាបាននាំឲ្យខ្ញុំយល់ដឹងពីអារ៉ែង ធម្មជាតិ ជីវភាពរស់នៅរបស់ជនជាតិជង និងការប្រកបរបរចិញ្ចឹមជីវិតនៅទីនោះជាដើម។
ខ្ញុំពេញចិត្តនឹងទស្សនៈទាំងនេះដោយសារ វាបង្ហាញពីភាពសម្បូរបែបរបស់ព្រៃឈើអារ៉ែង។
ខ្ញុំពេញចិត្តនឹងទស្សនៈទាំងនេះដោយសារ ខ្ញុំក៏ចង់ដឹងពីទីកន្លែង និងតំបន់ទេសចរណ៍ធម្មជាតិនៅជ្រលងអារ៉ែងដែរ។ ខ្ញុំក៏ចង់ដឹងពីបរិបទនៃការរស់នៅរបស់ប្រជាជននៅទីនោះ ក៏ដូចជារបៀបនៃការប្រាស្រ័យទាក់ទងនៅតំបន់នោះដែរ។
ខ្ញុំពេញចិត្តនឹងទស្សនៈទាំងនេះដោយសារ វាធ្វើឲ្យខ្ញុំយល់ដឹងបានច្រើនអំពីបទពិសោធន៍ថ្មីៗ ហើយជាពិសេសគឺតំបន់អារ៉ែងនិងឧបករណ៍ភ្លយដែលខ្ញុំបានស្គាល់ និងមើលនូវរូបថតមួយចំនួនដែលបានមកពីតំបន់អារ៉ែង។ ខ្ញុំបានឃើញថាទីនោះគឺមានទំនៀមទំលាប់ខុសពីយើង ហើយជនជាតិដែលរស់នៅភាគច្រើនគឺជាជនជាតិភាគតិចផង។ ជាចុងក្រោយក្នុងនាមខ្ញុំជាសិស្សានុសិស្សមួយរូបដែលជាក្មេងជំនាន់ក្រោយ ខ្ញុំចង់អភិវឌ្ឍព្រៃឈើនៅតំបន់អារ៉ែង ជាពិសេសខ្ញុំពិតជាចង់អោយឧបករណ៍ភ្លេងភ្លយនៅមានតរៀងរហូត។
ខ្ញុំពេញចិត្តនឹងទស្សនៈទាំងនេះដោយសារ ខ្ញុំចង់អោយយុវជនបង្ហាញសម្ថភាព និងភាពច្នៃប្រឌិតរបស់ពួកគេ។
ខ្ញុំចង់ការពារទឹកដី និងវប្បធម៌របស់ប្រទេសយើងដោយចូលរួម និងអភិរក្សវប្បធម៌ប្រពៃណីក្នុងនាមជាយុវជនក្នុងប្រទេសកម្ពុជាម្នាក់។
ខ្ញុំពេញចិត្តនឹងទស្សនៈទាំងនេះដោយសារ វាបានធ្វើឲ្យខ្ញុំយល់ដឹងច្រើនពីវប្បធម៌ និងការរស់នៅរបស់ប្រជាជនកម្ពុជានៅតំបន់អារ៉ែង។
កុំឲ្យដំណើរផ្សងព្រេងក្រោយៗ
រំលងហួសឲ្យសោះ
ចុះឈ្មោះជាមួយយើង ដើម្បីទទួលបានព័ត៌មានទាក់ទងនឹងកម្មវិធី និងកិច្ចផ្តួចផ្តើមថ្មីៗពីកម្ពុអ៊ែរ៉ាមុនគេ!
អាសយដ្ឋានគេហទំព័ររបស់យើងគឺ៖
www.KampumEraKH.com/ExploreAreng
ឯកជនភាពរបស់អ្នកគឺសំខាន់ណាស់ចំពោះយើង។ ទំព័រនេះជូនដំណឹងដល់អ្នកអំពីគោលការណ៍របស់យើងទាក់ទងនឹងការប្រមូល ការប្រើប្រាស់ និងការបង្ហាញព័ត៌មានផ្ទាល់ខ្លួន នៅពេលអ្នកប្រើគេហទំព័ររបស់យើង
និងជម្រើសដែលអ្នកភ្ជាប់ជាមួយសេវាកម្មរបស់យើងនៅលើគេហទំព័ររបស់យើង។
យូរៗម្តង ការផ្លាស់ប្តូរអាចត្រូវបានធ្វើឡើងចំពោះគោលការណ៍ឯកជនភាពនេះ ហើយបោះពុម្ពឡើងវិញនៅលើគេហទំព័ររបស់យើង។ អ្នកត្រូវបានលើកទឹកចិត្តឱ្យពិនិត្យមើលគោលការណ៍ឯកជនភាពនេះឱ្យបានទៀងទាត់ ដើម្បីបន្តធ្វើបច្ចុប្បន្នភាពជាមួយនឹងការផ្លាស់ប្តូរណាមួយ។
ដោយការប្រើប្រាស់គេហទំព័ររបស់យើង អ្នកយល់ព្រមចំពោះគោលការណ៍ឯកជនភាពរបស់យើង ហើយយល់ព្រមតាមលក្ខខណ្ឌរបស់ខ្លួន។
ទិន្នន័យកំណត់ហេតុ
ដូចប្រតិបត្តិករគេហទំព័រជាច្រើនដែរ យើងប្រមូលព័ត៌មានដែលកម្មវិធីរុករកតាមអ៊ីនធឺណិតរបស់អ្នកផ្ញើនៅពេលណាដែលអ្នកចូលទៅកាន់គេហទំព័ររបស់យើង ("ទិន្នន័យកំណត់ហេតុ")។ លើសពីនេះ យើងអាចប្រើប្រាស់ការវិភាគភាគីទីបីមួយចំនួន និងអ្នកផ្តល់សេវាមួយចំនួនដែលប្រមូល ត្រួតពិនិត្យ និងវិភាគរឿងនេះ។ ទិន្នន័យកំណត់ហេតុនេះអាចរួមបញ្ចូលព័ត៌មានដូចជាអាសយដ្ឋាន Internet Protocol ("IP") របស់កុំព្យូទ័រអ្នក ប្រភេទកម្មវិធីរុករកតាមអ៊ីនធឺណិត កំណែកម្មវិធីរុករក ទំព័រនៃគេហទំព័ររបស់យើងដែលអ្នកចូលមើល ពេលវេលា និងកាលបរិច្ឆេទនៃការចូលមើលរបស់អ្នក ពេលវេលាចំណាយលើទំព័រទាំងនោះ និងស្ថិតិផ្សេងៗទៀត។ ព័ត៌មាននេះត្រូវបានប្រើដើម្បីវិភាគនិន្នាការ គ្រប់គ្រងគេហទំព័រ តាមដានសកម្មភាពរបស់អ្នកប្រើប្រាស់នៅលើគេហទំព័រ និងប្រមូលព័ត៌មានប្រជាសាស្ត្រ។ អាស័យដ្ឋាន IP និងពត៌មានបែបបនេះផ្សេងទៀតមិនត្រូវបានភ្ជាប់ទៅពត៌មានណាមួយដែលអាចកំណត់អត្តសញ្ញាណផ្ទាល់ខ្លួនបានទេ។យើងប្រមូលពត៌មានទំនាក់ទំនងលំអិតរបស់អ្នក (ឈ្មោះ និងអាស័យដ្ឋានអ៊ីម៉ែល) នៅពេលអ្នកជ្រើសរើសដើម្បីទទួលពត៌មានអាប់ដែតនៃមាតិកា និងគំនិចផ្ដួចផ្ដើមរបស់យើង។ យើងនឹងប្រើទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកសម្រាប់តែគោលបំណងដែលយើងមូលវាប៉ុណ្ណោះ។
យើងមិនលក់ ជួញដូរ ឬក្រៅពីនេះផ្ទេរពត៌មានផ្ទាល់ខ្លួនដែលអាចដូចគ្នា ឬទិន្នន័យកំណត់ហេតុណាមួយទៅភាគីខាងក្រៅ។
ប្រសិនបើអ្នកចង់ស្នើសុំអោយគេលុបទិន្នន័យរបស់អ្នក សូមផ្ញើអ៊ីម៉ែលមកអោយយើងខ្ញុំ [email protected].។ នៅពេលទិន្នន័យរបស់អ្នកត្រូវបានលុប យើងនឹងផ្ញើអ៊ីម៉ែលបញ្ជាក់មួយដល់អ្នកអំពីការលុបទិន្នន័យរបស់អ្នក។
គេហទំព័រប្រើខូគីដើម្បីប្រមូលពត៌មាន។ ខូគីគឺជាឯកសារដែលមានទិន្នន័យតិចតួចដែលអាចរួមបញ្ចូលឧបករណ៍កំណត់អត្តសញ្ញាណអនាមិកតែមួយគត់។ ខូគីត្រូវបានផ្ញើទៅកាន់កម្មវិធីរុករកអ៊ីនធឺណិតរបស់អ្នកពីគេហទំព័រ ហើយត្រូវបានរក្សាទុកនៅលើថាសរក្សាទុកទិន្នន័យរបស់កុំព្យូទ័ររបស់អ្នក។ ខូគីទាំងនេះត្រូវបានប្រើដើម្បីប្រមូលពត៌មានអំពីរបៀបដែលអ្នកប្រើប្រាស់ទំនាក់ទំនងជាមួយគេហទំព័រដោយគ្មានការចែកចាយពត៌មានផ្ទាល់ខ្លួន។
ប្រសិនបើអ្នកចង់បិទខូគី អ្នកអាចធ្វើដូច្នេះបានតាមរយៈជម្រើសកម្មវិធីរុករកអ៊ីនធឺណិតផ្ទាល់ខ្លួនរបស់អ្នក។ ពត៌មានលំអិតបន្ថែមអំពីការគ្រប់គ្រងខូគីជាមួយកម្មវិធីរុកវិបជាក់លាក់អាចត្រូវបានរកឃើញនៅលើគេហទំព័រនីមួយៗរបស់កម្មវិធីរុករកអ៊ីនធឺណិត។
លក្ខខណ្ឌទាំងនេះត្រូវគ្រប់គ្រងដោយ និងបកស្រាយដោយអនុលោមតាម ច្បាប់នៃប្រទេសកម្ពុជា ហើយតាមរយៈនេះអ្នកដាក់ជូនទៅកាន់យុត្តាធិការផ្តាច់មុខនៃតុលាការកម្ពុជា។