តើអ្នកដទៃកំពុងគិតអ្វីដែរ?
អានសារគាំទ្រពីអ្នកផ្សេង ដែលចាប់អារម្មណ៍ក្នុងការអភិរក្ស និងការពារកេរតំណែលដែលមានជីវិតរបស់ប្រទេសកម្ពុជាដូចអ្នកដែរ!
ខ្ញុំគាំទ្រអ្នកថតរូបទាំងនេះដោយសារ ពួកគាត់ធ្វើឲ្យខ្ញុំស្គាល់អារ៉ែង។ ឥលូវនេះខ្ញុំបានស្គាល់អារ៉ែងតាមរយៈកែវកាម៉េរាពួកគាត់រួចហើយ ខ្ញុំសង្ឃឹមថានឹងមានឱកាសស្គាល់អារ៉ែងតាមកែវភ្នែកខ្ញុំផ្ទាល់តែម្តង!
ខ្ញុំពេញចិត្តនឹងទស្សនៈទាំងនេះដោយសារ ខ្ញុំបានឃើញការរស់នៅបែបបុរាណ និងតាមធម្មជាតិនៅតំបន់អារ៉ែង។ បន្ថែមលើនេះទៀត គេបានរៀបរាប់ពីការរស់នៅប្រចាំថ្ងៃរបស់អ្នកស្រុកអារ៉ែង ក៏ដូចជាមានសកម្មភាពផ្សេងៗនៅទីនោះ។ ទស្សនៈទាំនេះបានធ្វើអោយខ្ញុំយល់កាន់តែច្បាស់អំពីតំបន់ទេសចរណ៍ធម្មជាតិនៃជ្រលងអារ៉ែង។
ខ្ញុំចង់ការពារទឹកដី និងវប្បធម៌របស់ប្រទេសយើងដោយចូលរួមអភិវឌ្ឍន៍និងថែរក្សា។
ខ្ញុំគាំទ្រអ្នកថតរូបទាំងនេះដោយសារ ពួកគាត់បានបង្ហាញពីជីវិតនៅផ្នែកមួយនៃពិភពលោកដែលយើងនឹកស្មានមិនដល់។ អ្នកទាំងអស់គ្នាពិតជាធ្វើបានល្អណាស់។
ខ្ញុំចង់ការពារទឹកដី និងវប្បធម៌របស់ប្រទេសយើង ដោយសារវប្បធម៌ជាអត្តសញ្ញាណដ៏សំខាន់សម្រាប់ប្រទេសជាតិ ដែលជាពិសេសទៅដល់សម្បត្តិវប្បធម៌ផ្នែកសិល្បៈ និងប្រពៃណីទំនៀមទំលាប់។
ខ្ញុំចង់ការពារទឹកដី និងវប្បធម៌របស់ប្រទេសយើង ដោយការសាកថ្មជីវិតជាមួយធម្មជាតិអោយបានច្រើន។
ខ្ញុំគាំទ្រអ្នកថតរូបទាំងនេះដោយសារ ពួកគេបានថតរូបដែលស្អាតៗ បង្ហាញពីជីវិតរបស់មនុស្សពិត។ អរគុណច្រើន!
ខ្ញុំពេញចិត្តនឹងទស្សនៈទាំងនេះដោយសារ វាបានបង្ហាញពីឧបករណ៍ភ្លេងបុរាណរបស់ជនជាតិដើមភាគតិច ហើយដោយសារខ្ញុំចាប់អារម្មណ៍តំបន់ធម្មជាតិនៅអារ៉ែងផងដែរ។
ខ្ញុំគាំទ្រអ្នកថតរូបទាំងនេះដោយសារពួកគាត់អាចជួយជំរុញទឹកចិត្តអោយអ្នកផ្សេងៗទៀតពេញចិត្តនឹងអ្វីដែលថ្មីផងដែរ។
ខ្ញុំគាំទ្រអ្នកថតរូបទាំងនេះដោយសារនេះជាការតាំងពិព័រណ៌ដ៏ល្អមួយ។ មានរូបថតល្អៗច្រើនខ្លាំងណាស់។ អរគុណ!
ខ្ញុំចង់ការពារទឹកដី និងវប្បធម៌របស់ប្រទេសយើងដោយ ទីមួយចូលរួមការពារតំបន់ដែលជាកន្លែងអភិរក្សសត្វព្រៃ និងព្រៃឈើ។ ទីពីរ ចូលរួមក្នុងយុទ្ធនាការការពារទឹកដី និងវប្បធម៌។ ទីបី ចូលរួមធ្វើអ្វីមួយ ឬជួយតាមដែលខ្ញុំអាចធ្វើទៅបាន។
ខ្ញុំចង់ការពារទឹកដី និងវប្បធម៌របស់ប្រទេសយើងដោយសារ ប្រទេសយើងគឺជាប្រភេទប្រទេសមួយដែលសម្បូរទៅដោយអ្វីដែលអស្ចារ្យច្រើន និងអ្វីដែលយើងមាន តែយើងមិនទាន់បានរុករក។
ខ្ញុំពេញចិត្តនឹងទស្សនៈទាំងនេះដោយសារ ខ្ញុំស្រលាញ់ពេញចិត្តនិងចូលចិត្តទីកន្លែងជនបទបែបស្ងាត់ៗ។
ខ្ញុំពេញចិត្តនឹងទស្សនៈទាំងនេះដោយសារ ខ្ញុំទទួលបានព័ត៌មានជាច្រើនពីអារ៉ែង ដែលមានតំបន់ទេសចរណ៍ស្រស់ស្អាតជាច្រើន។ ខ្ញុំក៏បានយល់ដឹងពីប្រវត្តិនៃតំបន់អារ៉ែងនិងសកម្មភាពការពារព្រៃឈើ។ ម៉្យាងវិញទៀត វាមានការតាំងពិព័រណ៌រូបភាពជាច្រើនដែលគួរឲ្យទាក់ទាញទៀតផង។
ខ្ញុំគាំទ្រអ្នកថតរូបទាំងនេះដោយសារ ខ្ញុំបានឃើញរូបភាពដែលកំរ ហើយពួកគាត់បានថតរូបអំពីឧបករណ៍ភ្លេង និងការរស់នៅរបស់ប្រជាជនភាគតិចនៅអារ៉ែង ដែលខ្ញុំផ្ទាល់មិនដែលឃើញវាពីមុនមក។
ខ្ញុំពេញចិត្តនឹងទស្សនៈទាំងនេះដោយសារនាងខ្ញុំគាំទ្រការអភិរក្ស និងការនេសាទប្រកបដោយចីរភាពក្នុងដែនសមុទ្រខ្មែរ។
ខ្ញុំចង់ការពារទឹកដី និងវប្បធម៌របស់ប្រទេសយើងដោយសារខ្ញុំចង់ឲ្យវប្បធម៌ខ្មែរមានភាពគង់វង្ស។
ខ្ញុំគាំទ្រអ្នកថតរូបទាំងនេះដោយសារខ្ញុំគាំទ្រសមុទ្រ និងអ្នកថែរក្សាសមុទ្រ។ សូមកុំនេសាទសត្វសមុទ្រ និងញ៉ាំសត្វសមុទ្រដែលកម្រ និងជិតផុតពូជ។
ខ្ញុំចង់ការពារទឹកដី និងវប្បធម៌របស់ប្រទេសយើងដោយ ការថែរក្សាព្រៃឈើ សត្វ និងរុក្ខជាតិផ្សេងៗ។ ខ្ញុំនឹងមិនកាប់បំផ្លាញ ហើយនឹងអនុរក្សទៅលើព្រៃឈើ។
ខ្ញុំគិតថាពិព័រណ៌មួយនេះពិតជាគួរឲ្យចាប់អារម្មណ៍ និងមានភាពសម្បូរបែបណាស់។ ខ្ញុំពិតជាចង់អានពីរឿងរ៉ាវដូចនេះបន្ថែមទៀត។
ខ្ញុំគាំទ្រអ្នកថតរូបទាំងនេះដោយសារពួកគាត់ជាសិល្បករដែលបានផ្តិតយករូបភាព វីដេអូ ជាអ្នកស្រាវជ្រាវនៃវប្បធម៌និងធម្មជាតិ។ ហើយកាន់តែពិសេសជាងនេះទៅទៀត គឺគាត់មានភាពច្នៃប្រឌិតផងដែរ។ ខ្ញុំសប្បាយចិត្តដែលបានចូលរួមក្នុងកម្មវិធី សុំស្គាល់អារ៉ែង! ខ្ញុំស្រលាញ់ធម្មជាតិព្រៃភ្នំ និងបរិស្ថានស្អាត។
ខ្ញុំចង់ការពារទឹកដី និងវប្បធម៌របស់ប្រទេសយើង ដោយចូលរួមនិងថែរក្សានូវសម្បត្តិដែលធ្លាប់មានពីមុនអោយបានយូរ និងថែរក្សាកុំអោយបាត់បង់នូវសម្បត្តិទាំងនោះ។
ខ្ញុំគាំទ្រអ្នកថតរូបទាំងនេះដោយសារ ខ្ញុំពិតជាពេញចិត្តនូវអ្វីដែលបានបង្ហាញនៅថ្ងៃនេះទាក់ទងនឹងតំបន់អារ៉ែងដែលជាតំបន់ដែលមានជនជាតិជងរស់នៅ។
ខ្ញុំគាំទ្រអ្នកថតរូបទាំងនេះ ដោយសារខ្ញុំក៏ជាអ្នកចូលចិត្តថតរូបជាមួយទេសភាពនៅអារ៉ែងដែរ។
ខ្ញុំគាំទ្រអ្នកថតរូបទាំងនេះដោយសារខ្ញុំស្រលាញ់ធម្មជាតិ។
ខ្ញុំចង់ការពារទឹកដី និងវប្បធម៌របស់ប្រទេសយើង ដោយសារប្រទេសកម្ពុជាសម្បូរទៅដោយធម្មជាតិនិងព្រៃឈើ។
ខ្ញុំគាំទ្រអ្នកថតរូបទាំងនេះដោយសារ ការថតរូបរបស់ពួកគាត់បង្ហាញពីសម្បត្តិអស្ចារ្យដែលយើងមិនធ្លាប់ជួបពីមុនមក។
ខ្ញុំចង់ការពារទឹកដី និងវប្បធម៌របស់ប្រទេសយើងដោយសារប្រទេសយើងមានសម្បត្តិវប្បធម៌ល្អៗ និងទេសភាពដ៏ស្រស់ស្អាត។
ខ្ញុំគាំទ្រអ្នកថតរូបទាំងនេះ ដោយសារវាជាសិល្បៈមួយក្នុងការបង្ហាញអារម្មណ៍។
ខ្ញុំចង់ការពារទឹកដី និងវប្បធម៌របស់ប្រទេសយើង ដោយសារខ្ញុំស្រលាញ់ទេសភាពអារ៉ែង។
អរគុណដែលបានចែករំលែករូបថតដ៏គួរឲ្យគយគន់ទាំងនេះ។ អ្នកទាំងអស់គ្នាពិតជាបានថតជាប់នូវរឿងរ៉ាវ ក៏ដូចជាជីវិតរបស់មនុស្សនៅអារ៉ែង។ ខ្ញុំពិតជាស្រលាញ់រូបទាំងនេះណាស់។
ខ្ញុំគាំទ្រអ្នកថតរូបទាំងនេះដោយសារពួកគាត់បានបង្ហាញ និងបញ្ជាក់ពីវប្បធម៌ និងទំនៀមទំលាប់របស់ប្រជាជនតាមតំបន់ផ្សេងៗរបស់ប្រទេសកម្ពុជា។
កុំឲ្យដំណើរផ្សងព្រេងក្រោយៗ
រំលងហួសឲ្យសោះ
ចុះឈ្មោះជាមួយយើង ដើម្បីទទួលបានព័ត៌មានទាក់ទងនឹងកម្មវិធី និងកិច្ចផ្តួចផ្តើមថ្មីៗពីកម្ពុអ៊ែរ៉ាមុនគេ!
អាសយដ្ឋានគេហទំព័ររបស់យើងគឺ៖
www.KampumEraKH.com/ExploreAreng
ឯកជនភាពរបស់អ្នកគឺសំខាន់ណាស់ចំពោះយើង។ ទំព័រនេះជូនដំណឹងដល់អ្នកអំពីគោលការណ៍របស់យើងទាក់ទងនឹងការប្រមូល ការប្រើប្រាស់ និងការបង្ហាញព័ត៌មានផ្ទាល់ខ្លួន នៅពេលអ្នកប្រើគេហទំព័ររបស់យើង
និងជម្រើសដែលអ្នកភ្ជាប់ជាមួយសេវាកម្មរបស់យើងនៅលើគេហទំព័ររបស់យើង។
យូរៗម្តង ការផ្លាស់ប្តូរអាចត្រូវបានធ្វើឡើងចំពោះគោលការណ៍ឯកជនភាពនេះ ហើយបោះពុម្ពឡើងវិញនៅលើគេហទំព័ររបស់យើង។ អ្នកត្រូវបានលើកទឹកចិត្តឱ្យពិនិត្យមើលគោលការណ៍ឯកជនភាពនេះឱ្យបានទៀងទាត់ ដើម្បីបន្តធ្វើបច្ចុប្បន្នភាពជាមួយនឹងការផ្លាស់ប្តូរណាមួយ។
ដោយការប្រើប្រាស់គេហទំព័ររបស់យើង អ្នកយល់ព្រមចំពោះគោលការណ៍ឯកជនភាពរបស់យើង ហើយយល់ព្រមតាមលក្ខខណ្ឌរបស់ខ្លួន។
ទិន្នន័យកំណត់ហេតុ
ដូចប្រតិបត្តិករគេហទំព័រជាច្រើនដែរ យើងប្រមូលព័ត៌មានដែលកម្មវិធីរុករកតាមអ៊ីនធឺណិតរបស់អ្នកផ្ញើនៅពេលណាដែលអ្នកចូលទៅកាន់គេហទំព័ររបស់យើង ("ទិន្នន័យកំណត់ហេតុ")។ លើសពីនេះ យើងអាចប្រើប្រាស់ការវិភាគភាគីទីបីមួយចំនួន និងអ្នកផ្តល់សេវាមួយចំនួនដែលប្រមូល ត្រួតពិនិត្យ និងវិភាគរឿងនេះ។ ទិន្នន័យកំណត់ហេតុនេះអាចរួមបញ្ចូលព័ត៌មានដូចជាអាសយដ្ឋាន Internet Protocol ("IP") របស់កុំព្យូទ័រអ្នក ប្រភេទកម្មវិធីរុករកតាមអ៊ីនធឺណិត កំណែកម្មវិធីរុករក ទំព័រនៃគេហទំព័ររបស់យើងដែលអ្នកចូលមើល ពេលវេលា និងកាលបរិច្ឆេទនៃការចូលមើលរបស់អ្នក ពេលវេលាចំណាយលើទំព័រទាំងនោះ និងស្ថិតិផ្សេងៗទៀត។ ព័ត៌មាននេះត្រូវបានប្រើដើម្បីវិភាគនិន្នាការ គ្រប់គ្រងគេហទំព័រ តាមដានសកម្មភាពរបស់អ្នកប្រើប្រាស់នៅលើគេហទំព័រ និងប្រមូលព័ត៌មានប្រជាសាស្ត្រ។ អាស័យដ្ឋាន IP និងពត៌មានបែបបនេះផ្សេងទៀតមិនត្រូវបានភ្ជាប់ទៅពត៌មានណាមួយដែលអាចកំណត់អត្តសញ្ញាណផ្ទាល់ខ្លួនបានទេ។យើងប្រមូលពត៌មានទំនាក់ទំនងលំអិតរបស់អ្នក (ឈ្មោះ និងអាស័យដ្ឋានអ៊ីម៉ែល) នៅពេលអ្នកជ្រើសរើសដើម្បីទទួលពត៌មានអាប់ដែតនៃមាតិកា និងគំនិចផ្ដួចផ្ដើមរបស់យើង។ យើងនឹងប្រើទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកសម្រាប់តែគោលបំណងដែលយើងមូលវាប៉ុណ្ណោះ។
យើងមិនលក់ ជួញដូរ ឬក្រៅពីនេះផ្ទេរពត៌មានផ្ទាល់ខ្លួនដែលអាចដូចគ្នា ឬទិន្នន័យកំណត់ហេតុណាមួយទៅភាគីខាងក្រៅ។
ប្រសិនបើអ្នកចង់ស្នើសុំអោយគេលុបទិន្នន័យរបស់អ្នក សូមផ្ញើអ៊ីម៉ែលមកអោយយើងខ្ញុំ info@kampumerakh.com.។ នៅពេលទិន្នន័យរបស់អ្នកត្រូវបានលុប យើងនឹងផ្ញើអ៊ីម៉ែលបញ្ជាក់មួយដល់អ្នកអំពីការលុបទិន្នន័យរបស់អ្នក។
គេហទំព័រប្រើខូគីដើម្បីប្រមូលពត៌មាន។ ខូគីគឺជាឯកសារដែលមានទិន្នន័យតិចតួចដែលអាចរួមបញ្ចូលឧបករណ៍កំណត់អត្តសញ្ញាណអនាមិកតែមួយគត់។ ខូគីត្រូវបានផ្ញើទៅកាន់កម្មវិធីរុករកអ៊ីនធឺណិតរបស់អ្នកពីគេហទំព័រ ហើយត្រូវបានរក្សាទុកនៅលើថាសរក្សាទុកទិន្នន័យរបស់កុំព្យូទ័ររបស់អ្នក។ ខូគីទាំងនេះត្រូវបានប្រើដើម្បីប្រមូលពត៌មានអំពីរបៀបដែលអ្នកប្រើប្រាស់ទំនាក់ទំនងជាមួយគេហទំព័រដោយគ្មានការចែកចាយពត៌មានផ្ទាល់ខ្លួន។
ប្រសិនបើអ្នកចង់បិទខូគី អ្នកអាចធ្វើដូច្នេះបានតាមរយៈជម្រើសកម្មវិធីរុករកអ៊ីនធឺណិតផ្ទាល់ខ្លួនរបស់អ្នក។ ពត៌មានលំអិតបន្ថែមអំពីការគ្រប់គ្រងខូគីជាមួយកម្មវិធីរុកវិបជាក់លាក់អាចត្រូវបានរកឃើញនៅលើគេហទំព័រនីមួយៗរបស់កម្មវិធីរុករកអ៊ីនធឺណិត។
លក្ខខណ្ឌទាំងនេះត្រូវគ្រប់គ្រងដោយ និងបកស្រាយដោយអនុលោមតាម ច្បាប់នៃប្រទេសកម្ពុជា ហើយតាមរយៈនេះអ្នកដាក់ជូនទៅកាន់យុត្តាធិការផ្តាច់មុខនៃតុលាការកម្ពុជា។